LIVE CHAT ROOM

Pages

Sunday, November 6, 2011

កំហុសឆ្គងក្នុងការធ្វើសំភាសន៍


ទោះបីជាមនុស្សជាច្រើនគិតថា​ការសំរេចចិត្ត​ក្នុង ការ​ជ្រើសរើសបុគ្គលិកគឺពឹងផ្អែក​ទៅលើ ប្រវត្តិរូប របស់​បេក្ខជន តែតាមការពិតការធ្វើសំភាសន៍ គឺ មាន សារៈសំខាន់ខ្លាំងណាស់។​ ការណែនាំអ្នក អោយជាប់នៅក្នុងបញ្ជីឈ្មោះ សំរាប់ការសំភាសន៍ គឺជាការងារចំបង របស់ប្រវត្តិ រូបសង្ខេបផ្ទាល់ខ្លួន ។

នៅពេលដែលអ្នកត្រូវបានគេណាត់សំភាសន៍ពេល នោះហើយដែលអ្នកចង់បានអ្នកនឹងបង្ហាញវត្តមាន និង បុគ្គលិកលក្ខណៈរបស់អ្នក និងវត្តមានរបស់អ្នក។
គន្លឹះនៃភាពជោគជ័យគឺងាយស្រួលបំផុត ត្រូវជឿជាក់ លើខ្លួនឯង​ (Self Confident) ហើយត្រូវរៀបចំអោយរួចស្រេច (To Be Ready for interview)​ ។ ទាមទារការប៉ាន់ស្មានដែលមានតួរលេខច្បាស់លាស់ នៅក្នុងពេលធ្វើសំភាសន៍ គឺមានបេក្ខជន ជាច្រើនមានការបារម្មណ៍យ៉ាងខ្លាំង ហើយមានការផ្តោតអារម្មណ៍យ៉ាងខ្លាំងផងដែរនូវចំណុចដែល ពួកគេកំពុងធ្វើសំភាសន៍។ សូមកុំភ្លេចបង្ហាញសមត្ថភាពរបស់អ្នក ដែលត្រូវបូកបញ្ចូលទៅក្នុងការ សំរេចចិត្តរួមមានការជឿជាក់ និងលក្ខណៈវិជ្ជមាន ហើយនិងការស្វែងយល់ដល់យើង។​ រឿងមួយ ដែលអ្នកសំភាសន៍ (Interviewer) ចង់ដឹង គឺភាពរីករាយដែលអ្នកគួរតែមាននៅជុំវិញខ្លួន ជារៀង រាល់ថ្ងៃ។ មូលហេតុដែលធ្វើអោយអ្នកអាចបរាជ័យក្នុងការធ្វើសំភាសន៍គឺ ដោយសារតែអ្នកមិន បានបង្ហាញចំណាប់អារម្មណ៍ ឲបានគ្រប់គ្រាន់ទៅលើការងារ។ នៅទីបំផុតក្រុមហ៊ុនទាំងអស់ គឺ ស្វែងរកបេក្ខជនដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការងារដើម្បីធ្វើការអោយពួកគេ។ វាមាន សារៈសំខាន់ណាស់ដែលត្រូវដឹងអំពីក្រុមហ៊ុន ហើយនិងដឹងអំពី មុខជំនួញរបស់ក្រុមហ៊ុន។

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comments.

Twitter Delicious Facebook Digg Stumbleupon Favorites Angry Bird

 
Gadget